ពី iPhone 2G ដល់ iPhone 16 ក្រុមហ៊ុន Apple លក់ចេញសរុបបានប៉ុន្មានគ្រឿងហើយ?

admin By admin January 15, 2026

រយៈពេលជិត ២០ ឆ្នាំ ក្រោយបញ្ចេញលក់ iPhone ដំបូងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានលក់ចេញទូរសព្ទ iPhone សរុបលើសពី ៣ ពាន់លានគ្រឿងមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៥។

ការលក់ចេញទូរសព្ទ iPhone តែងមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមប្រសាសន៍ Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បញ្ជាក់ថា លក់ចេញ iPhone បានកើនឡើងដល់ ១ ពាន់លានគ្រឿងតាំងពីឆ្នាំ២០១៦ រយៈពេល ៩ ឆ្នាំក្រោយការបញ្ចេញ iPhone ដំបូង ហើយរយៈពេល ៩ ឆ្នាំក្រោយមកទៀត ការលក់ iPhone បានកើនឡើង ២ ពាន់លានគ្រឿងបន្ថែម សរុបបានដល់ ៣ ពាន់លានគ្រឿងនៅក្នុងខែសីហា ឆ្នាំ២០២៥។

ទិន្នន័យការលក់ iPhone ក្នុងត្រីមាសទី២ ចាប់ពីខែមេសា ដល់មិថុនា ឆ្នាំ២០២៥ ទទួលបានចំណូលសរុប ៩៤ ពាន់លានដុល្លារ ដែលកើនឡើង ១០% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យ៉ាងណាមិញ តាមរបាយការណ៍ពី Bloomberg បង្ហាញថា កំណើនឡើងនៃការលក់ កាលពីត្រីមាសទី២ ទំនងជាអ្នកប្រើប្រាស់ ប្រញាប់ទិញ iPhone 16 ដែលនៅមានពន្ធបដិការទាបនៅឡើយ នឹងអាចកើនឡើងខ្ពស់ នៅត្រីមាសទី៣ និងទី៤ ក្នុងការបញ្ចេញ iPhone 17 Series នៅខែក្រោយនេះ។

Apple បានបញ្ជាក់ថា ក្នុងត្រីមាសទី២ កន្លងទៅ ពន្ធលើក្រុមហ៊ុន Apple បានកើនឡើងដល់ ៨០០ លានដុល្លារ នឹងអាចរំពឹងកើនឡើងដល់ ១,១ ពាន់លានដុល្លារ នៅត្រីមាសទី៣ ដែលធ្វើអោយក្រុមហ៊ុនបង្ខំចិត្តតម្លើងថ្លៃ iPhone 17 Series ដែលត្រៀមបញ្ចេញនៅខែក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *