ម៉ាឡេស៊ី វ៉ាដាច់ ថៃ ក្លាយជាប្រទេសទទួលភ្ញៀវទេសចរច្រើនជាងគេនៅអាស៊ីអាគ្នេយ៍

ប្រទេសម៉ាឡេស៊ីបានយកឈ្នះប្រទេសថៃជាលើកទី២ជាប់គ្នា ដើម្បីក្លាយជាប្រទេសដែលទទួលភ្ញៀវទេសចរច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះត្រូវបានសន្មតថាមកពីគោលនយោបាយទិដ្ឋាការដែលអំណោយផល និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ម៉ាឡេស៊ី ខណៈដែលប្រទេសថៃ ដែលធ្លាប់ជាមហាអំណាចទេសចរណ៍ក្នុងតំបន់ បានជួបប្រទះនឹងបញ្ហាជាច្រើនក្នុងឆ្នាំនោះ។ យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី ប្រទេសនេះបានទទួលភ្ញៀវទេសចរបរទេសចំនួន ៣៨,៣លាននាក់ ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២៥ ដែលលើសពីចំនួនសរុបសម្រាប់ឆ្នាំ២០២៤ទាំងមូល។ នេះធ្វើឱ្យម៉ាឡេស៊ីក្លាយជាចំណុចភ្លឺស្វាងក្នុងវិស័យទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍។ ផ្ទុយទៅវិញ ប្រទេសថៃបានទទួលភ្ញៀវទេសចរតែ ៣២,៩លាននាក់ សម្រាប់ឆ្នាំ២០២៥…

PSY កាន់ក្បាលមេក្រូស្រែកអរគុណ Suga ឮៗ ចំពេលសំខាន់បំផុត

តារា K-Pop ជើងចាស់ប្រចាំវិស័យ ​PSY បាន​ចូលរួមកម្មវិធីប្រគំតន្ត្រី “Summer Swag” នៅ Suwon Wolrd Cup Stadium កាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅ ព្រមទាំងបាន​លើកឈ្មោះ Suga ទៀតផង។ គេនៅចាំមិនទាន់ភ្លេចថា ថ្មីៗនេះ Suga មានរឿងក្រោយគេចាប់បានថាជិះម៉ូតូអគ្គិសនី Scooter ទាំងស្រវឹងកាលពីថ្ងៃទី ០៦ ខែសីហា។ ក្រោយប៉ូលីសពិនិត្យដឹងថា តារាប្រុសរូពនេះ​មាន​ជាតិស្រវឹង​ក្នុង​ខ្លួនក៏បាន​នាំលោកទៅប៉ុស្តិ៍ប៉ូលីសដែលនៅជិតនោះ និងរកឃើញមានកម្រិតស្រវឹង ០,២២៧% ក្នុងឈាម។ កាលពីថ្ងៃទី ២៣…

វាសនាលិចអណ្ដែតៗពីឡានអេតចាយ ២០០ដុល្លារ ទៅជាស្ដេចឡានតម្លៃ ៦លានដុល្លារ

ដូចពាក្យគេថាវាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែម​ទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍​មួយគ្រឿងតែប៉ុណ្ណោះ។ រថយន្ត Ferrari 340 កំពុងដាក់លក់ដោយ ក្រុមហ៊ុនដេញថ្លៃនិងប្រមូលទិញរថយន្តបុរាណឈានមុខគេ…