បើកដំណើរការជាផ្លូវការហើយ! «គម្រោងឯក» លំនៅឋានប្រណីតលំដាប់ខ្ពស់ពី Bunly Development លើទីតាំងមាសផ្លូវ ៦០ម៉ែត្រ

admin By admin March 28, 2026

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងទទួលបានការគាំទ្រខ្ពស់ Bunly Development បានប្រកាសបើកដំណើរការជាផ្លូវការនូវគម្រោងលំនៅឋានលំដាប់អភិជនថ្មីសន្លាងមួយដែលមានឈ្មោះថា

ភាពលេចធ្លោបំផុតនៃគម្រោងថ្មីនេះ គឺទីតាំងយុទ្ធសាស្ត្រដ៏មានសក្ដានុពលខ្ពស់ ដោយស្ថិតនៅចំកណ្ដាលតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថី ៦០ ម៉ែត្រ។ ទីតាំងនេះហ៊ុំព័ទ្ធទៅដោយភាពស៊ីវិល័យ ដោយស្ថិតនៅកៀកផ្ទាល់នឹងផ្សារទំនើប អ៊ីអន មានជ័យ (AEON 3) និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលផ្ដល់ភាពងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។

យោងតាមការបញ្ជាក់ពីថ្នាក់ដឹកនាំក្រុមហ៊ុន «គម្រោងឯក» លាតសន្ធឹងលើផ្ទៃដីអភិវឌ្ឍន៍សរុបជិត ១០ ហិកតា ដោយផ្ដោតលើការរចនាម៉ូដបែបទំនើប ទាន់សម័យ និងមានភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមានជម្រើសលំនៅឋានប្រណីតៗជាច្រើនប្រភេទរួមមាន៖

  • វីឡាឯក
  • វីឡាកិត្យា
  • វីឡាឆ្នើម
  • វីឡាឆ្នើមប្រ៊ីស្ទីក
  • វីឡាភ្លោះ
  • ផ្ទះអាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *