តារារ៉េប វណ្ណដា ប្រកាសថ្ងៃទម្លាក់បទចម្រៀងថ្មី “J+O ZERO 3” ជូនដល់អ្នកគាំទ្រ

admin By admin March 28, 2026

តារារ៉េប វណ្ណដា បានប្រកាសអំពីការទម្លាក់បទចម្រៀងថ្មី ជាកាដូជូនដល់អ្នកគាំទ្ររបស់លោក។ បទចម្រៀងថ្មីរបស់ Rapper ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពូជា នឹងចេញ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ តារាចម្រៀង រ៉េប លំដាប់ប្រទេស លោក វណ្ណដា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនថា នឹងចេញបទចម្រៀងថ្មី ដើម្បីជាកាដូ ដល់ប្រិយមិត្តអ្នកគាំទ្រ ក្នុងថ្ងៃខូបកំណើតរបស់លោក ។ បើយោងទៅតាម Poster ដែលបានបង្ហោះដោយតារា Rap រូបនេះផ្ទាល់ បទចម្រៀងថ្មិនេះ មានចំណងថា “J+O ZERO 3”។

ចំណែក caption ដែលបានភ្ជាប់មកជាមួយនឹង official poster លោក វណ្ណដា បានសរសេរថា “7 Years In The Game” ដែលបង្ហាញថា លោកបានប្រឡូកក្នុងវិស័យសិល្បៈ រ៉េប នេះចំនួន ៧ ឆ្នាំមកហើយ។ ទន្ទឹមនេះ បទថ្មី “J+O ZERO 3” ជាកាដូជូនដល់អ្នកគាំទ្រ ក្នុងថ្ងៃខួបកំណើតលោកផង និង ជាកាដូ មុនថ្ងៃដែលលោក ឡើងឆាកក្នុងកម្មវិធី Listening Party ជាមួយហ្វេនផងដែរ។

លោក ម៉ាន់ វណ្ណដា ជាតារារ៉េប ល្បីល្បាញលំដាប់ប្រទេស ខណៈបទចម្រៀងរបស់លោក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលស្នេហាវិស័យ ចម្រៀង Rap, Hip-Hop។ កាលពីពេលកន្លងទៅ រូបលោក បានទៅចូលរួមច្រៀងបិទព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ២០២៤ នៅទីក្រុង ប៉ារីស ប្រទេសបារាំង ថែមទៀតផង។

បទចម្រៀងល្បីៗរបស់ វណ្ណដា ដែលទើបចេញកាលពីពេលថ្មីៗនេះ មានដូចជា បទ “អាមុំបងអើយ, New Life, Baby Mama និង សង្គ្រានស្គាល់ស្នេហ៍” ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *