សារសំឡេងនិងរូបភាពភស្តុតាងមួយចំនួន របស់ស្មៀនឃុំម្នាក់នៅឃុំលំចង់ល្បួងលួងលោមតាមតេឡេក្រាម រហូតឈានដល់ប៉ុនប៉ងរំលោភសេពសន្និវៈ គំរាមកំហែង កើតការប្តឹងផ្តល់គ្នា…

admin By admin January 29, 2026

សារសំឡេងនិងរូបភាពភស្តុតាងមួយចំនួន របស់ស្មៀនឃុំម្នាក់នៅឃុំលំចង់ល្បួងលួងលោមតាមតេឡេក្រាម រហូតឈានដល់ប៉ុនប៉ងរំលោភសេពសន្និវៈ គំរាមកំហែង កើតការប្តឹងផ្តល់គ្នា… ក្រុងដូនកែវ: ដោយយោងទៅលើស្ត្រីរងគ្រោះឈ្មោះ ស.ម.ករស់នៅភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវមានភូមិផងរបងជាមួយគ្នា ស្នើសុំមកអង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយជូននៅករណី ស្មៀនឃុំលំចង់កំហូច ខូចហានHi Telegram ទៅស្រ្តីក្នុងភូមិជាមួយគ្នា ប្រើប្រាស់ពាក្យសំដីលេបខាយ លើក្រោម ថែមទាំងបាញ់លុយចូលកុងអោយខាងស្រី ដើម្បីជាថ្នូរដូរ សុំខាងស្រីទៅដេកជាមួយគ្នាម្តងមកអោយ៤០ដុល្លា ចាំថែមទៀតok ហើយកុំមាត់ទៅគ្មាននរណាដឹងទេ..ថែមទាំងឆាតទៅស្ត្រីនោះម្តងទៀតដើម្បីណាត់ជួបគ្នានៅមុខរោងចក្រ..រហូតមកទៀតក៏មានការបាញ់លុយចំនួន៥០០ដុល្លា ឲ្យមកស្ត្រីឈ្មោះ ស.ម.ក ហើយស្ត្រី ស.ម.ក ក៏បានយកគណនីនិងសារសម្លេងស្មៀនឃុំទាំងអស់នោះទៅប្រាប់ទៅដល់ប្រពន្ធជាទីស្រឡាញ់របស់ស្មៀន គឺអ្នកស្រី (ម៉ាលី) ….ប្រពន្ធបានឆ្លើយថា: បាញ់លុយអោយវិញមកចប់រឿង ក្រោយមកក៏មានការប្ដឹងផ្ដល់ហើយសមត្ថកិច្ចបានដាក់លិខិតកោះហៅស្មៀនឃុំលំចង់ខាងលើដើម្បីចូលខ្លួនដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ប៉ុន្តែបុគ្គលដែលជាស្មៀនដ៏មានអំណាចនិងឥទ្ធិពលនោះមិនបានចូលខ្លួនមកទេ ដោយប្រើពាក្យសម្ដីរុញរឿងហ្នឹងទៅតុលាការទៅ ហើយបោះពាក្យសម្តីទៅកាន់ស្ត្រីនោះថាទៅប្តឹងដល់ណាទៅៗខ្សែអញនៅខេត្តនិងតុលាការធំៗណាស់។ ដូច្នេះស្ត្រីដែលជាជនរងគ្រោះដោយការប្រមាថលើកិត្តិយសកេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូររបស់ស្ត្រី សូមលើកម្រាមដៃដប់សំពះទទួចសំុអង្វរទៅដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទៅលើបុគ្គលដែលជាស្មៀនឃុំលំចង់នេះផងទាន..៕ ព័ត៌មានបឋម

Leave a Reply

Your email address will not be published. Required fields are marked *